ទិដ្ឋភាពទីក្រុងបាងកក ប្រែប្រួលមួយប៉ព្រិចភ្នែក ក្រោយ Covid-19 រាតត្បាត

គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២០ នេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងមេរោគ Covid-19 ចំនួន ២៧២ ករណីហើយ នេះបើតាមវេបសាយ Worldmeters ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ កាលពីថ្ងៃអាទិត្យ ទី ១៥ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ ข่าวช่องวัน បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញអំពីទិដ្ឋភាពនៅកន្លែងខ្លះនៃទីក្រុងបាងកកប្រែជាស្ងាត់ជ្រងំ ដោយមានកន្លែងខ្លះសឹងតែគ្មានមនុស្សដើរ រីឯរថភ្លើងមានមនុស្សជិះចំនួនតិចតួចមិនអ៊ូអរដូចសព្វមួយដង ហើយបើនិយាយពីចរាចរណ៍តាមផ្លូវវិញសឹងតែគ្មានចរាចរណ៍ណែនណាន់ដូចមុនៗនោះឡើយ ។ សូមមើលទិដ្ឋភាពខាងក្រោមនេះ ៖

Leave a Reply

Your email address will not be published. Required fields are marked *