Covid-19 vs ទីងមោង​! ទីមោងជាច្រើន ត្រូវបានអ្នកភូមិចំនួន ៣ ធ្វើតាំងបណ្តេញជំងឺរាតត្បាត

ករណីការឆ្លងវីរុសកូរ៉ូណានៅកម្ពុជាកាន់តែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែលធ្វើឱ្យប្រជាជនទូទាំងប្រទេសកាន់តែមានការព្រួយបារម្ភជាខ្លាំង ។

ស្ថិតក្នុងខណៈនេះ ក្រៅពីការតាមដានព័ត៌មានពីការវិវត្តិផ្សេងៗ ការរក្សាអនាម័យខ្លួនប្រាណ ពាក់ម៉ាស់ការពារខ្លួន ក៏ដូចជា លាងសម្អាតដៃជាប្រចាំ ប្រជាជនបានធ្វើនូវរឿងផ្សេងៗ ដែលអាចជួយដល់ស្មារតីពួកគាត់កុំឱ្យមានភាពតក់ស្លុត ។

យ៉ាងណាមិញមានគណនីហ្វេសប៊ុកឈ្មោះ វប្បធម៌សហគមន៍កំពង់កុង បានបង្ហោះរូបភាពទីមោងនៅមុខផ្ទះជាច្រើនស្ទាយ ច្រើនប្រភេទគួរឱ្យចាប់អារម្មណ៍ ដែលនេះដោយសារអ្នកស្រុកជឿថាវាអាចជួយបណ្តេញឧបទ្រពចង្រៃផ្សេងៗដែលជាទំនៀមទម្លាប់របស់ពួកគាត់ ។ ការធ្វើបែបនេះក្នុងកាលៈទេសៈនេះដែលមើលទៅគ្មានលក្ខណៈវិទ្យាសាស្រ្តមែនពិត តែវាពិតជាមានប្រសិទ្ធភាពមួយផ្នែកក្នុងការធ្វើឱ្យពួកគាត់មានអារម្មណ៍មិនភ័យខ្លាចខ្លាំង ។

ជាមួយគ្នានេះដែរ គណនីហ្វេសប៊ុកខាងលើបានភ្ជាប់ជាមួយសារថា៖ “អ្នកស្រុកធ្វើទីងមោងថ្មីៗ​ បណ្ដេញចង្រៃឧបទ្រព​ #កូរ៉ូណា​ ។ #Covid19 vs #ទីងមោង​ 👇👇សូមអានខំមិនខាងក្រោម😂😂👇​ភូមិឬស្សីដាច់​ ភូមិត្រើយត្រឹង​ ឃុំព្រែកអំបិល​ និងភូមិដើមព្រីង​ ឃុំកោះខែល​ ស្រុកស្អាង​ តាមសម្ដីអ្នកភូមិនិយាយថា​ តាមទំនៀម​ បើស្រុកទេសមានជំងឺរាតត្បាតផ្សេងៗ​ ដូចជាអាសន្នរោគ​…ពួកគាត់តែងតែធ្វើទីងមោងដើម្បីសុំឲ្យសុខសប្បាយដល់ស្រុកភូមិ​ ” ៕ ទស្សនារូបភាពខាងក្រោម៖ 

ប្រភព៖ វប្បធម៌សហគមន៍កំពង់កុង

Leave a Reply

Your email address will not be published. Required fields are marked *