ព្រះអើយ! កូនគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពេលថ្ងៃ ឯម្តាយយំស្រណោះកូនដល់គាំងបេះដូងស្លាប់ជាមួយគ្នា

ព្រះពុទ្ធទ្រង់មានសង្ឃដីការថា គ្រប់សភាវៈអស់តែងជួបនូវភាពកើតចាស់ ឈឺស្លាប់ ដែលជារឿងធម្មជាតិជាអ្នកកំណត់ គ្មាននរណាម្នាក់អាចគេចផុតនោះឡើយ ប៉ុន្តែជាតិជាមនុស្ស អ្នកណាអាចធ្វើចិត្តបានពេលមនុស្សជាទីស្រឡាញ់ត្រូវមកស្លាប់នៅនឹងមុខខ្លួនយ៉ាងនេះ ។

វាពិតជាពិបាកក្នុងការទទួលយកណាស់នៅពេល ដែលមនុស្សដែលតែងតែជួបមុខ លេងសើចសប្បាយជាមួយគ្នា បែរមកត្រូវបែកជារៀងរហូតត្រឹមមួយប៉ប្រិចភ្នែក ។ ជាក់ស្តែង អ្នកម្តាយមួយរូបបានយំស្រណោះស្រណោកកូនប្រុសដែលបានទទួលមរណភាពដោយសារគ្រួថ្នាក់ចរាចរណ៍ រហូតគាំងបេះដូងស្លាប់ក្នុងថ្ងៃតែមួយជាមួយគ្នា ។ តើនេះជាព្រហ្មលិខិតឬយ៉ាងណា ?

គណនីហ្វេសប៊ុកឈ្មោះ Ma Nou បានបង្ហោះរូបដ៏ស្រស់របស់ម្តាយញញឹមទៅរកកូន តែជាអកុសលអ្នកទាំងពីរបានទទួលមរណភាពបាត់ទៅហើយ ។ កញ្ញាបានសរសេរសារថា៖ “បងគ្រាន់តែគេងលក់បងមិនកើតអីទេ 😭បងកុហកខ្ញុំបងថាបងខ្ជិលគ្រប់យ៉ាងសូម្បីតែគេង តែថ្ងៃនេះបងគេងយូរណាស់បងដឹងទេ Yin Yin ។ មិនមែនក្នុងរឿងទេមែនទេ ព្រឹកកូនយប់ម៉ែ ជាកម្មអីរបស់គ្រួសារម៉ែសូមឲ្យជាតិក្រោយកុំឲ្យម៉ែនឹងកូន អភ័ព្វដូចជាតិនេះអី 😭😭 កូនគាត់គ្រោះថ្នាក់ចរាចរណ៍ម៉ាក់គាត់ស្លាប់ដោយសារយំរហូតគាំងបេះដូង” ។ ទោះបីជាយ៉ាងណាក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនៃក្រុមគ្រួសារសពផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *