សូមអរគុណ!!! Mark Zuckerberg ចាប់ដៃគ្នាជាមួយមហាសេដ្ឋី Bill Gates ជួយកម្ពុជាទប់ទល់នឹង Covid-19

ក្រុមហ៊ុន Chan Zuckerberg Initiative (CZI) និង ក្រុមហ៊ុន Bill Gates Foundation (BGF) បាននឹងកំពុងផ្តល់ជំនួយជួយដល់ស្ថាប័នស្រាវជ្រាវមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រឆាំងជាមួយនឹងការរីករាលដាលនៃ Covid-19 នេះបើតាមរបាយការណ៍របស់ គេហទំព័រ Business Insider ។

លោក Mark Zuckerberg ដែលជាអគ្គនាយកបស់ក្រុមហ៊ុនហ្វេសប៊ុកថាខ្លួននឹងចូលរួមចំណែកជាមួយ ក្រុមហ៊ុនរបស់លោក Bill Gates ក៏ដូចជាក្រុមអ្នកស្រាវជ្រាវជនជាតិកម្ពុជា នៅក្នុងករស្រាវជ្រាវមួយដែលអាចនឹងក្លាយជាចំណែកយ៉ាងធំក្នុងការទប់ស្កាត់ Covid-19 មិនឱ្យរាលដាលនៅកម្ពុជា ។

លោក Zuckerberg បានសរសេរថា៖ “តាមរយៈការសហការជាមួយ BGF អ្នកស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា កាន់តែងាយស្រួលក្នុងការសិក្សាពីបណ្តុំវីរុសដែលនាំឱ្យមាន Covid-19 និងធ្វើឱ្យកាន់តែមានភាពឆាប់រហ័សក្នុងការសម្គាល់អ្នកដែលមានផ្ទុកវីរុសនេះ” 

លោកបានបន្ថែមទៀតថា៖ “ក្រុមរបស់ពួកយើងបានបង្កើតបច្ចេកវិទ្យាថ្មីជាសាធារណៈដែលហៅថា ឧបករណ៍ IDSeq ដូច្នេះ អ្នកវិទ្យាសាស្រ្តនៅគ្រប់ទីកន្លែងទាំងអស់អាចសិក្សាពីបណ្តុំមេរោគទាំងនោះឱ្យបានច្បាស់លាស់ ក៏ដូចជាការចែករំលែកចំនេះដឹងទៅទូទាំងពិភពលោក” 

មិនត្រឹមតែប៉ុណ្ណោះការសិក្សាឱ្យដឹងពីបណ្តុំមេរោគនោះក៏អាចឱ្យពួកគេសិក្សាពីដើមកំណើតរបស់វា ទំនាក់ទំនងជាមួយមេរោគឯទៀត និង​ របៀបក្នុងការបញ្ឍប់វាផងដែរ ។ យ៉ាងណាមិញ អ្នកស្រាវជ្រាវកម្ពុជាដែល Mark Zuckerberg បានសរសេរ មិនមែនជាអ្នកស្រាវជ្រាវទីមួយទេ ប៉ុន្តែវាបានធ្វើរួចហើយនៅក្នុងប្រទេសចិនកាលពីថ្ងៃទី១០ ខែមករា ។

សូមបញ្ជាក់ថា Zuckerberg បានបញ្ជាក់យ៉ាងច្បាស់ពីអ្វីដែល ហ្វេសប៊ុកបានធ្វើរួចហើយដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់មេរោគនេះ ដូចជាផ្តល់កន្លែងផ្សព្វផ្សាយសម្រាប់អង្គការសុខភាពពិភពលោក និង ទប់ស្កាត់ព័ត៌មានមិនពិតទាក់ទងនឹង Covid-19 ៕

Leave a Reply

Your email address will not be published. Required fields are marked *