អ៊ឹង និមល និង នរៈកក្កដា ត្រូវពន្យារពេលចូលស្រុកវិញដោយសារ Covid-19

ថ្ងៃកំណត់ នៃការវិលត្រលប់ពីការសម្តែងរបស់ កញ្ញា អ៊ឹង និមល និងលោក ហេង នរៈកក្កដា ត្រូវបានពន្យារពេលហើយ។ដែលការធ្វើដំណើរត្រលប់មកវិញនេះ ត្រូវពន្យារពេលទៅដល់ខែក្រោយ។ នេះបើតាមការឲ្យដឹងពីកញ្ញា អ៊ឹង និមលនៅក្នុងបណ្តាញហ្វេសប៊ុក។

ជាការពិត តារាពីររូបនេះ បានត្រៀមខ្លួន វិលត្រលប់មកវិញនូវសប្តាហ៍ក្រោយនេះហើយ ប៉ុន្តែដោយបញ្ហារីករាលដាលនៃ Covid-19 បានធ្វើឲ្យអ្នកទាំងពីរ ត្រូវបន្តរហូតដល់ទៅខែក្រោយ តែនៅមិនទាន់ច្បាស់ថាថ្ងៃណានៅឡើយនោះទេ។

ហើយការពន្យារពេលនេះ ក៏ធ្វើឲ្យតារាទាំងពីររូបនេះ មានការនឹករលឹកដល់ស្រុកកំណើត និងក្រុមគ្រួសារជាខ្លាំង។

រូបភាព លោក ហេង នរៈកក្កដា និង កញ្ញា អ៊ឹង និម រួមទាំងសិល្បៈករនៅប្រទសអ៊ូស្ត្រាលី

គួរជ្រាបដែរថា តារសម្តែង និងចម្រៀង កញ្ញា អ៊ឹង និមល និងលោក ហេង នរៈកក្កដា បានចាកចេញទៅសម្តែងនៅឯងប្រទេសអ៊ូស្ត្រាលី តាំងពីពាក់កណ្តាលខែកុម្ភៈមកម្ល៉េះ។


យ៉ាងណាមិញ ក្រុមគ្រួសារ មិត្តរួមអាជីព និងអ្នកគាំទ្រ ក៏សង្ឃឹមថា បញ្ហាចោទរបស់ Covid-19 នឹងស្ងប់ស្ងាត់ ហើយអ្នកទាំងពីរ នឹងបានត្រលប់មកវិញតាមកាលកំណត់លើកក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *